Avsnitt
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤៖
១. លោក កង សារ៉ន ដែលជាប់ឃុំដោយសាររិះគន់បក្សកាន់អំណាច ស្នើឱ្យតុលាការកំពូលពន្លឿនសំណុំរឿងរបស់លោក
២. ក្រុមគ្រួសារលោក ស ខេង កំពុងគ្រប់គ្រងក្រសួងមហាផ្ទៃ
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងមានលោក សម រង្ស៊ី ចូលរួមជាវាគ្មិន ពិភាក្សាអំពីថាតើប្រសិនបើវៀតណាមផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា តើសេដ្ឋកិច្ចកម្ពុជាអាចរស់បានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤
១. បក្សកម្លាំងជាតិ អំពាវនាវដល់អាជ្ញាធរឱ្យទប់ស្កាត់ការដកតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់
២. ប្រពន្ធលោក នី ណាក់ សង្ឃឹមថាតុលាការកំពូលនឹងដោះលែងប្តី
៣. ក្រុមយុវជន ជិះកង់ដាក់ញត្តិនៅរដ្ឋសភាស្នើឱ្យតំណាងរាស្ត្រដោះស្រាយបញ្ហាពលរដ្ឋនៅបឹងតាមោក
៤. បទល្មើសនេសាទតាមដងទន្លេមេគង្គខេត្តស្ទឹងត្រែង បន្តកើនឡើងនៅរដូវបិទនេសាទ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
Saknas det avsnitt?
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៖
១. អង្គបោះឆ្នោតបក្សប្រឆាំង រងការគាបសង្កត់នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
២. រដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈកម្ពុជា-ចិនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធា
៣. ពលរដ្ឋខ្មែរនៅជប៉ុន ត្រៀមធ្វើបាតុកម្មទាមទារឱ្យលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការ
៤. សហគមន៍ឧត្តមស្រែពស់ នឹងតវ៉ានៅមុខក្រសួងនានា ទទូចឱ្យអាជ្ញាធរអភិរក្សដីព្រៃសហគមន៍មួយនេះ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤
១.មន្ត្រីរដ្ឋាភិបាលអះអាងថា ការសាងសង់ព្រែកជីកហ្វូណន នឹងប្រើប្រាស់លុយរបស់អ្នកវិនិយោគក្នុងស្រុក លើសពី៥១ភាគរយ
២.ក្រុមប្រឹក្សាឃុំបក្សប្រឆាំងមួយចំនួនសោកស្តាយមិនបានបោះឆ្នោត បណ្តាលមកពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលនៃគណបក្សកាន់អំណាច
៣.អគ្គនាយកដ្ឋានពន្ធនាគារបដិសេធមិនបញ្ជូនលោក នី ណាក់ ពីពន្ធនាគារដាច់ស្រយាលមកឃុំខ្លួននៅពន្ធនាគារភ្នំពេញតាមច្បាប់តម្រូវ
៤.តើប្រធានសភាដែលជាស្ត្រីដំបូងបង្អស់ បានធ្វើអ្វីខ្លះជួយដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤
១.គណបក្សប្រឆាំងបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌទោះបីបក្សកាន់អំណាចតាមយាយីក្តី
២.វៀតណាមអះអាងថា អ្នកជេរប្រមាថលោក ហ៊ុន សែន រឿងព្រែកជីកហ្វូណន មិនតំណាងឱ្យរដ្ឋាភិបាលវៀតណាម
៣.កូដករណាហ្គាវើលដ៍បន្តធ្វើបាតុកម្មទាមទាររកដំណោះស្រាយវិវាទការងារ
៤.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកពិភាក្សាអំពីការត្រៀមខ្លួនរបស់យុវជនមាតាធម្មជាតិក្នុងការប្រឈមមុខនឹងប្រព័ន្ធតុលាការកម្ពុជា… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤
១. ឧកញ៉ាជាប់ឈ្មោះបំផ្លាញបរិស្ថាន បរិច្ចាគថវិការាប់លានដុល្លារឱ្យកាកបាទក្រហមដែលរងការរិះគន់ថារើសអើងនឹងអ្នកគាំទ្របក្សប្រឆាំង
២. មន្ត្រីគណបក្សកម្លាំងជាតិថា លោក ហ៊ុន ម៉ាណែត ដើរតាមគន្លងឪពុកលោកដែលពូកែខាងចាប់ខ្លួនប្រធាន និងមន្ត្រីបក្សប្រឆាំងដាក់គុក
៣. អាជ្ញាធរខ្មែរ និងឥណ្ឌា សហការជួយសង្គ្រោះជនជាតិឥណ្ឌារាប់រយនាក់ដែលរងគ្រោះពីការឆបោកតាមអនឡាញ
៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមករាយការណ៍អំពីដំណើរស្វែងរកយុត្តិធម៌របស់ប្រពន្ធមេបក្សកម្លាំងជាតិដែលកំពុងជាប់ពន្ធនាគារ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤៖
១. អ្នកជំនាញថា ចិនអាចប្រើប្រាស់កំពង់ផែរាមដើម្បីប្រមូលព័ត៌មានសម្ងាត់ពីប្រទេសនានាក្នុងតំបន់
២. លោក ហ៊ុន សែន បញ្ជាឱ្យបង្ក្រាបលើចលនាបដិវត្តន៍ពណ៌ទាំងដែលកម្ពុជាគ្មានសញ្ញាអ្នកចង់ធ្វើបដិវត្តន៍ពណ៌
៣. អ្នកវិភាគថាលោក ហ៊ុន សែន នៅពីក្រោយខ្នងកូនប្រុសដើម្បីប្រែក្លាយកម្ពុជាទៅជារបបផ្តាច់ការ
៤. សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពកាប់ឈើ និងការទន្ទ្រានយកដីក្នុងតំបន់ឧទ្យានជាតិគិរីរម្យ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤៖
១. ជនជាតិដើមព្នងជាង២០០នាក់មកពី៥ភូមិនៅខេត្តមណ្ឌលគិរី ផ្ទុះការតវ៉ាទាមទារដីអាស្រ័យផល ដែលអាជ្ញាធរបានដកហូត
២. អ្នកសិទ្ធិមនុស្ស បារម្ភថាការបង្កើតក្រុមបច្ចេកវិទ្យាព័ត៌មាននៅតាមខេត្ត-ក្រុងអាចជាការប៉ុនប៉ងបំបិទសិទ្ធិបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាអំពីការប៉ុនប៉ងរបស់លោក ហ៊ុន សែន ក្នុងការកម្ចាត់អ្នកដែលមានទស្សនៈផ្ទុយពីលោក… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤៖
១. នាវាចម្បាំងចិន២គ្រឿងទៀត បានមកដល់កម្ពុជាដើម្បីត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅខេត្តព្រះសីហនុ
២. លោក ថាច់ សេដ្ឋា ថាលោកមិនបានចេញសែកអត់ប្រាក់ចំនួន៥សន្លឹកដូចតុលាការចោទប្រកាន់នោះទេ
៣. ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី គ្មានជំនឿថា ក្រុមមេធាវីរដ្ឋាភិបាលអាចជួយដោះស្រាយបញ្ហារបស់ពួកគាត់បានឡើយ
៤. សហគមន៍ ខកចិត្តចំពោះតុលាការខេត្តកោះកុងដែលមិនដោះស្រាយពាក្យបណ្ដឹងពួកគាត់ករណីជនមានអំណាចទន្ទ្រានព្រៃកោងកាង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤៖
១. ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះស្រាយវិបត្តិសង្គម និងស្តារប្រជាធិបតេយ្យ
២. ពលរដ្ឋ គ្មានជំនឿថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅដោយតម្លាភាព
៣. ក្រុមសន្តិសុខ រារាំងសកម្មជនចលនាមាតាធម្មជាតិ មិនឱ្យលក់សៀវភៅដែលមានចំណងជើង «មនុស្សដែលគេយកទៅកែប្រែ»
៤. ពលរដ្ឋនៅតំបន់កោះតូច ក្នុងខេត្តព្រះសីហនុ ជួបការលំបាកក្នុងមុខរបរនេសាទ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤៖
១. លោក ហ៊ុន ម៉ាណែត ជួបពលករខ្មែរនៅកូរ៉េ ស្របពេលបាតុករពីរក្រុម ត្រៀមធ្វើបាតុកម្ម
២. ជនភៀសខ្លួនខ្មែរចំនួន ៦នាក់ ដែលកំពុងជាប់ឃុំនៅថៃមានបញ្ហាសុខភាពនិង ខ្វះខាតអាហារ
៣. តុលាការឃុំខ្លួនជំទប់ទី២បក្សភ្លើងទៀននៅខេត្តកំពង់ចាម និងបាត់ដំបងពីរនាក់ថែមទៀត
៤. សង្គមស៊ីវិលបារម្ភពីការបន្តរំលោភសិទ្ធិកុមារនៅក្នុងពន្ធនាគារ .. រួមនឹង ព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤៖
១.គ្រួសារមន្ត្រីបក្សប្រឆាំង រិះគន់លោក ហ៊ុន ម៉ាណែតថា ស្នើសុំការលើកលែងទោសគ្មានតម្លាភាព
២.ពលរដ្ឋបឹងតាមោក២នាក់ចូលបំភ្លឺនៅតុលាការករណីការពារមិនឱ្យអាជ្ញាធររុះរើតូបលក់ដូរពួកគេ
៣.ក្រុមយុវជនជិះកង់ដើម្បីបរិស្ថានបានមកដល់ខេត្ត កំពត
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាគំរោងធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែតនៅកូរ៉េខាងត្បូងរបស់ពលករ និងថាតើពួកគេមានសារអ្វីខ្លះទៅកាន់លោក ហ៊ុន ម៉ាណែត? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤៖
១. កម្ពុជា លួចលុយមួយឆ្នាំបានជាង១២ពាន់លានដុល្លារតាមរយៈការឆបោកតាមអនឡាញ
២. កងទ័ពកម្ពុជា និងចិន ចាប់ផ្តើមធ្វើសមយុទ្ធយោធា «នាគមាស» លើកទី៦
៣. ពលរដ្ឋរស់នៅអមសងខាងព្រែកតាហ៊ីង បារម្ភបាត់បង់ដីធ្លី និងផ្ទះសម្បែងដោយសារការកសាងព្រែកជីកហ្វូណន
៤. នៅរាត្រីនេះ យើងមានអ្នកឆ្លើយឆ្លងព័ត៌មានអាស៊ីសេរី លោក ថា ថៃ រាយការណ៍ផ្ទាល់ករណីគណបក្សកាន់អំណាចយកគ្រឿងឥស្សរិយយសជាឧបករណ៍ប្រជាភិថុតិរបស់បក្ស ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤
១. ពលករនៅកូរ៉េខាងត្បូង ត្រៀមតវ៉ាប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ជុំវិញរឿងក្រុមហ៊ុន ឡេង ចាន់ណា
២. កម្ពុជា នឹងបញ្ជូនកីឡាករ ៣នាក់ ចូលរួមប្រកួតកីឡាអូឡាំពិកនៅបារាំង
៣. ពលរដ្ឋរស់នៅតំបន់អង្គរខេត្តសៀមរាប ទាមទារឱ្យអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យពួកគេជួសជុលផ្ទះ
៤. នៅរាត្រីនេះ យើងនឹងពិភាក្សាជាមួយនឹងអ្នកជំនាញ ថាតើកម្ពុជាអាចរៀនសូត្រអ្វីខ្លះពីការផ្លាស់ប្ដូរមេដឹកនាំនៅសិង្ហបុរី … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤
១. គ្រួសារ ចាត់ទុកការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងខេត្តបាត់ដំបង ជាការគំរាមកំហែងផ្នែកនយោបាយ
២. មហាជន រិះគន់ការចាប់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ថាជាអំពើផ្ដាច់ការបន្តពូជរបស់ត្រកូលហ៊ុន
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សារឿងមេដឹកនាំខ្មែរប្រមូលឧក្រិដ្ឋជន អ្នករំលោភសិទ្ធិមនុស្ស និងបរិស្ថាន មកនៅជុំវិញខ្លួន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤៖
១. នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ១គ្រឿង បានមកដល់កម្ពុជាហើយដើម្បីត្រៀមធ្វើសមយុទ្ធយោធា «នាគមាស»
២. តុលាការកំពូល តម្កល់សេចក្ដីសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក និងមន្ត្រីបក្សភ្លើងទៀន
៣. តុលាការ រងការរិះគន់ថា អនុវត្តច្បាប់ស្តង់ដារពីរលម្អៀងទៅអ្នកមានឥទ្ធិពល
៤. ទស្សនៈមហាជនជុំវិញការចាប់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤៖
១. ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
២. ពលកររងគ្រោះនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត ២៤នាក់ មកដល់កម្ពុជាវិញហើយ ខណៈជាច្រើននាក់ទៀតបន្តត្រូវការជួយសង្គ្រោះដែរ
៣. កូដករក្រុមហ៊ុន ណាហ្កាវើលដ៍ បន្តតវ៉ាទាមទារឱ្យដោះលែងមេសហជីព កញ្ញា ឈឹម ស៊ីថរ
៤. ម្ដាយក្មេងរងគ្រោះដោយសារទឹកដោះគោនូទ្រីលេត ស្នើឱ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធី ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤
១.ប្រពន្ធ លោក ស៊ុន ចន្ធី ចោទតុលាការថា យកប្តីគាត់ទៅឃុំនៅពន្ធនាគារដើម្បីដាក់សម្ពាធបន្ថែម
២. គ្រួសារនិងសហជីពទទូចឱ្យតុលាការដោះលែងប្រធានសហជីពលោក ម៉ម រិទ្ធី
៣.ពលរដ្ឋខ្មែរក្រោមនៅបារាំងនិងកាណាដាបន្តធ្វើបាតុកម្មទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ៥អង្គនិងសកម្មជនខ្មែរក្រោម៨នាក់
៤. សហគមន៍នៅខេត្តមណ្ឌលគិរីស្នើឲ្យអាជ្ញាធរកាត់ឆ្វៀលដីជាង៦០០ហិកតារទុកឲ្យពួកគេអាស្រ័យផល នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤
១.សមត្ថកិច្ចបញ្ជូនលោក ស៊ុន ចន្ធី ទៅឃុំខ្លួននៅគុកខេត្តពោធិ៏សាត់
២.អាជ្ញាធរខេត្តកំពង់ចាមដោះលែងក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនពីរនាក់វិញ ក្រោយចាប់ខ្លួនសាកសួរ១ថ្ងៃដោយគ្មានមូលហេតុ
៣.អាជ្ញាធរក្រុងភ្នំពេញរារាំងពលរដ្ឋបឹងតាមោកមិនឱ្យដើរដង្ហែក្បួនទៅកាន់ខណ្ឌព្រែកព្នៅ
៤.ក្នុងវេទិកាអ្នកស្តាប់វិទ្យុនៅរាត្រីនេះ យើងនឹងពិភាក្សាថា តើនយោបាយចាប់ចងមន្ត្រីបក្សប្រឆាំង សហជីព និងសិទ្ធិមនុស្ស ចំណេញ ឬខាតបែបណាចំពោះជាតិ? ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤
១.សមត្ថកិច្ចចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ បន្ទាប់ពីលោកបញ្ចប់បេសកកម្មនៅជប៉ុន
២.លោក កឹម សុខា ថ្លែងក្នុងសវនាការថា ខ្មែរគួរដល់ពេលរួបរួមគ្នាដើម្បីប្រយោជន៍ជាតិ
៣.ចិននឹងបញ្ជូននាវាច្បាំងខ្នាតយក្សចំនួន២គ្រឿងបន្ថែមទៀតមកកម្ពុជាដើម្បីធ្វើសមយុទ្ធយោធា
៤.នៅរាត្រីនេះយើងនឹងមានអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកបកស្រាយតើច្បាប់អូស្ត្រាលី អាចទប់ស្កាត់ការផ្ទេរលុយកខ្វក់ពីស្រុកខ្មែរបានកម្រិតណា? ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ - Visa fler