Avsnitt
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤
១. ព្រះសង្ឃ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការចាប់ផ្សឹកព្រះចៅអធិការវត្ត និងឃាត់ខ្លួនខ្មែរក្រោម២នាក់ជាអំពើរំលោភច្បាប់ និងអមនុស្សធម៌
២. ពលករ ស្នើអាជ្ញាធរលុបបំបាត់អំពើពុករលួយនៅតាមច្រកព្រំដែនខ្មែរ-ថៃនៅមុនបុណ្យចូលឆ្នាំថ្មី
៣. ពលរដ្ឋរងគ្រោះដោយសារតែការបង្ក្រាបហិង្សានៅខេត្តព្រះវិហារ គ្រោងធ្វើដំណើរទៅថៃដោយសារតែអាជ្ញាធរបន្តស្វែងរកចាប់ខ្លួនពួកគេ
៤. ជនជាតិដើមព្នង ៣ភូមិ ព្រមានធ្វើបាតុកម្មដេកនៅសាលាខេត្តមណ្ឌលគិរី បើមិនប្រគល់ដីសហគមន៍ជូនពួកគាត់វិញទេ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤
១. តើក្រុមហ៊ុន CIC ដែលជាប់សង្ស័យពីការឆបោក មានប្រវត្តិ និងការវិនិយោគលើវិស័យអ្វីខ្លះ?
២. អាជ្ញាធរខណ្ឌព្រែកព្នៅ បោះស្លាកថា ម្ចាស់ដីនៅក្បែរបឹងតាមោកបានទទួលយកគោលការណ៍ដោះដូរដី ខណៈពលរដ្ឋភាគច្រើនបដិសេធ
៣. ជនជាតិដើមព្នងខេត្តមណ្ឌលគិរី ជិត ១០០ គ្រួសារ បដិសេធមិនរុះរើផ្ទះតាមសំណើអាជ្ញាធរ
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាអំពីការមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះក្រុមហ៊ុន CIC ដែលរងការចោទថា បានឆបោកលុយរាប់លានដុល្លារពីអ្នកវិនិយោគ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
។ -
Saknas det avsnitt?
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤៖
១. សាច់ញាតិជនរងគ្រោះដែលបក្ខពួកតារាតិកតុកបើករថយន្តបុកស្លាប់ សម្រេចចិត្តយកសំណងពីជនល្មើស
២. លោក ហ៊ុន ម៉ាណែត ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឡាវដើម្បីបន្តនាំចូលអគ្គិសនី
៣. មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ណែនាំឱ្យអ្នករងគ្រោះក្នុងការវិនិយោគទុនជាមួយក្រុមហ៊ុន CIC ប្ដឹងទៅតុលាការ
៤. កម្មកររោងចក្រ អ.ជី ហ៊្វូតវែរ (R.G. Footwear) តវ៉ាសាជាថ្មីទាមទារឱ្យថៅកែដោះស្រាយប្រាក់ឈ្នួល... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤៖
១. ពលរដ្ឋខ្មែរជាច្រើនរយនាក់ ប្រមូលផ្តុំគ្នាក្នុងពិធីសម្ពោធចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នៅទីក្រុងឡុងប៊ិច
២. ខេមបូចា ថាអ្នកសារព័ត៌មានរងចំណាត់ការផ្លូវច្បាប់ និងការគំរាមកំហែង កើនឡើងទ្វេដងក្នុងឆ្នាំ២០២៣
៣. កម្មកររោងចក្រ អ.ជី (R.G. Footwear) ទាមទារឱ្យថៅកែបង្ហាញតម្លាភាពរឿងទូទាត់ប្រាក់សំណង
៤. ជនភៀសខ្លួនខ្មែរមួយចំនួន ធ្លាក់ខ្លួនឈឺក្នុងមន្ទីរឃុំឃាំងប៉ូលិសអន្តោប្រវេសន្តថៃ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សៅរិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤
១. អាជ្ញាធរចាប់ជនពិការលោក ភុន យុទ្ធ ដាក់ពន្ធនាគារជាលើកទីពីរ រឿងរិះគន់រដ្ឋាភិបាល
២. បក្សប្រឆាំង និងសង្គមស៊ីវិល ទទូចឱ្យអាជ្ញាធរចាប់ខ្លួនជនដៃដល់ដែលគប់គ្រាប់បែកសម្លាប់បាតុករក្នុងឆ្នាំ១៩៩៧មកផ្ដន្ទាទោស
៣. សមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរច្រានចោលការចោទប្រកាន់ដែលថា សមាគមនេះកំពុងកេងចំណេញនយោបាយរឿងវិវាទដីធ្លីនៅខេត្តព្រះវិហារ
៤. បទសម្ភាសជាមួយប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមអំពីយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៤ នាក់...រួមនឹងព័ត៌មានមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤
១.សហជីពស្នើស្ថាប័នពាក់ព័ន្ធស៊ើបអង្កេត ការប្រកាសក្ស័យធនរបស់រោងចក្រ R.G. Footwear ដើម្បីការពារអត្ថប្រយោជន៍កម្មករ
២. អតិថិជនបុរីពិភពថ្មីទទូចឱ្យរដ្ឋាភិបាលជំរុញឱ្យភាគីក្រុមហ៊ុនទទួលទិញផ្ទះពួកគាត់វិញ
៣. ព្រះតេជព្រះគុណ សំ គឹមសាធ ធ្វើធម្មយាត្រាជាថ្មីទៀត ដើម្បីជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
៤. ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាថា តើហេតុអ្វីបានជាអាជ្ញាធរវៀតណាមបន្តចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដាក់ពន្ធនាគារជាបន្តបន្ទាប់?..រួមនឹងព័ត៌មានមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤៖
១. លោក កឹម សុខា បដិសេធការចោទប្រកាន់របស់តុលាការថា លោកដឹកនាំបាតុកម្មដើម្បីផ្ដួលរំលំរដ្ឋាភិបាល
២. អ្នកឃ្លាំមើលស្នើឱ្យតុលាការស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាល ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោករបស់លោកស្រី ឡេង ចាន់ណា
៣. កម្មកររោងចក្រ Y&W បន្តតវ៉ាបិទផ្លូវដោយសារតែក្រសួងការងារ មិនបានផ្ដល់ដំណោះស្រាយច្បាស់លាស់
៤. សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ រកឃើញថា ពលរដ្ឋដែលរងគ្រោះដោយសារការបង្ក្រាបរឿងជម្លោះដីធ្លី នៅខេត្តព្រះវិហារ បន្តរស់នៅលាក់ខ្លួននៅក្នុងព្រៃ នឹងព័ត៌មានមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤៖
១. ឯកអគ្គរាជទូតអូស្ត្រាលីលើកអំពីបញ្ហាសិទ្ធិមនុស្សទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល
២. អង្គការសិទ្ធិមនុស្សពិភាក្សាគ្នាលើការផ្ដល់កម្ចីរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនដែលជាប់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស
៣. អង្គការសិទ្ធិមនុស្សខ្មែរក្រោមថ្កោលទោសតុលាការវៀតណាមដែលកាត់ទោសសកម្មជនខ្មែរក្រោមពីរនាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ៣ឆ្នាំកន្លះទៅបួនឆ្នាំ
៤. នៅរាត្រីនេះ យើងនឹងសម្ភាសប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអំពីគម្រោងជួបពិភាក្សា កំណត់គោលដៅនិងស្តារប្រជាធិបតេយ្យឡើងវិញនៅចុងសប្តាហ៍នេះ នឹងព័ត៌មានមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤៖
១. លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាពង្រឹងគុណភាពនិងសេវាសុខាភិបាល
២. អាជ្ញាធរបញ្ជូនក្មេងស្រីរងគ្រោះពីការជួញដូរនៅប្រទេសចិន មកដល់កម្ពុជាវិញហើយ
៣. អាជ្ញាធរខេត្តព្រះវិហារបន្តប្រកាស មិនទទួលខុសត្រូវរឿងស្ត្រីម្នាក់ធ្វើអត្តឃាដ ក្រោយអាជ្ញាធររឹបអូសដីធ្លីឱ្យទៅក្រុមហ៊ុន
៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាពីបញ្ហាគណបក្សភ្លើងទៀនប្រឈមនឹងការលំបាកក្នុងការផ្លាស់ប្ដូរសមាជិក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី សខែត្រក្រុង ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤៖
១. គ្រួសារមន្រ្តីបក្សកម្លាំងជាតិ ថាការសម្រេចឃុំខ្លួន លោក គា វិសាល របស់តុលាការគឺជារឿងអយត្តិធម៌
២. អ្នកឃ្លាំមើលថា ទស្សកិច្ចរបស់កូនស្រីលោកថាក់ ស៊ីន មកកម្ពុជា គឺដើម្បីពង្រឹងឥទ្ធិពលអ្នកបន្តវេននៃបក្សកាន់អំណាចថៃនិងកម្ពុជា
៣. ពលរដ្ឋបឹងតាមោក សោកស្ដាយដែលមន្ត្រីប្រចាំព្រះខុទ្ទកាល័យព្រះមហាក្សត្រ មិនចេញមកទទួលញត្តិ
៤. គណបក្សភ្លើងទៀនថា ការលំបាកក្នុងការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើឱ្យការបោះឆ្នោតខាងមុខមិនយុត្តិធម៌ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្រ ទី១៧ ខែមីនា ឆ្នាំ២០២៤៖
១. កូនស្ត្រីរងគ្រោះដីធ្លីនៅខេត្តព្រះវិហារ ថាម្ដាយលេបថ្នាំសម្លាប់ខ្លួន ដោយសារអាជ្ញាធរដុតកម្ទេចផ្ទះ
២. មន្រ្តីបក្សកម្លាំងជាតិ លោក គា វិសាល មិនចុះចូលជាមួយបក្សកាន់អំណាចជាថ្នូរនឹងការដោះលែង
៣. ខ្មែរក្រោមជុំវិញពិភលោកនឹងធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាម នៅទីក្រុងសេនហ្វ្រេនសីសស្កូ (San Francisco) សហរដ្ឋអាមេរិក
៤. អ្នកឃ្លាំមើលថា ការបន្តតែងតាំងឧក្រិដ្ឋជនជាមន្ត្រីជាន់ខ្ពស់ គឺជាបរាជ័យនៃកំណែទម្រង់របស់លោក ហ៊ុន ម៉ាណែត...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៤
១.គ្រួសារទាមទារអាជ្ញាធរក្រុងភ្នំពេញដោះលែងមន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល
២.ប្រធានកិច្ចការស្ត្រី គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកទទួលបាន ពានរង្វាន់កិត្តិយស «អ្នកតស៊ូដើម្បីសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»ពីបណ្ដាញស្ត្រីសេរីអន្តរជាតិ
៣.សហព័ន្ធខ្មែរកម្ពុជាក្រោមសាខាទីក្រុង សានហូស្សេ San Jose រដ្ឋ California នឹងធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាមទាមទារឲ្យដោះលែងសកម្មជនខ្មែរក្រោម
៤.ពលរដ្ឋរងគ្រោះដោយការបង្ក្រាបហិង្សានៅខេត្តព្រះវិហារបន្តរត់គេចខ្លួននៅក្នុងព្រៃ ខណៈអាជ្ញាធរតាមចាប់ខ្លួនពួកគេ .រួមនឹងព័ត៌មានមួយចំនួនទៀត. -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤៖
១.អង្គការសិទ្ធិមនុស្សអន្តរជាតិស្នើឱ្យកម្ពុជាស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជនសិទ្ធិមនុស្សជនជាតិខ្មែរនិងថៃ
២.អាជ្ញាធរខេត្ត កំពង់ចាម រារាំងសកម្មជនបក្សប្រឆាំងមិនឱ្យចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកនិងខណ្ឌ
៣.អតិថិជនទិញបុរីពិភពថ្មី ផ្ទុះការតវ៉ាជាថ្មី ក្រោយក្រុមហ៊ុនពុំព្រមដោះស្រាយជូនពួកគាត់
៤.នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងជជែកថាតើប្រព័ន្ធសែស្រឡាយបក្ខពួកនិយមប៉ះពាល់បែបណាដល់យុវជន?...រួមនឹងព័ត៌មានមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤
១.ស្នងការសហភាពអឺរ៉ុបជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យស្ដារសិទ្ធិមនុស្សឡើងវិញ
២.ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ចូលបំភ្លឺនៅតុលាការពាក់ព័ន្ធបណ្ដឹងទាមទារសំណង ១២លានរៀលពីអតីតមន្ត្រីបក្សភ្លើងទៀន
៣.លោក ហ៊ុន ម៉ាណែត តែងតាំងអតីតអភិបាលក្រុងបាវិត ដែលបាញ់កម្មករឲ្យរងរបួសកាលពីជាង១០ឆ្នាំមុន ជាអគ្គនាយករង
នៃក្រសួងមហាផ្ទៃ
៤.ក្នុងរាត្រីនេះ យើងនឹងមានសេចក្ដីរាយការណ៍ផ្ទាល់ជុំវិញទស្សនកិច្ចរបស់ មេដឹកនាំគណបក្សកាន់អំណាចថៃមកកម្ពុជាតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ...រួមនឹងព័ត៌មានមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤៖
១. សង្គមស៊ីវិលរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនឹងបន្តចូលរួមលើកស្ទួយប្រជាធិបតេយ្យ
២. តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W ក្រោយបិទទ្វារមិនបើកប្រាក់ខែឲ្យកម្មករ
៣. ជនរងគ្រោះស្នើឱ្យតុលាការបង្ខំឧកញ៉ា ឡេង ចាន់ណា ឲ្យផ្ដល់សំណងដល់ពួកគាត់តាមផ្លូវច្បាប់
៤. ក្នុងរាត្រីនេះ យើងនឹងសម្ភាសលោក សម រង្ស៊ី ពីប្រតិកម្មរបស់លោកជុំវិញការស្ទង់មតិមួយដែលរកឃើញថាយុវជនខ្មែរ ៨២% មិនចាប់អារម្មណ៍ទាល់តែសោះពីរឿងនយោបាយ..រួមនឹងព័ត៌មានមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤៖
១. កម្មកររោងចក្រ Y & W Garment ប្រមាណ៥០០នាក់បិទផ្លូវតវ៉ា ទាមទារដំណោះស្រាយក្រោយថៅកែរត់ចោលរោងចក្រ
២. លោក ហ៊ុន ម៉ាណែត ថាព្រលានយន្តហោះអន្តរជាតិតេជោខេត្តកណ្ដាល ជាចក្ខុវិស័យរបស់ឪពុកលោកតែមិនបង្ហាញដំណោះស្រាយដីធ្លីសមរម្យជូនពលរដ្ឋ
៣. សហគមន៍និងសង្គមស៊ីវិលថា ការឃុំខ្លួនពលរដ្ឋ២៨នាក់រឿងវិវាទដីធ្លី នៅខេត្តព្រះវិហារ ជារឿងអយុត្តិធម៌
៤. វេទកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាជុំវិញនូវការដែលលោក ហ៊ុន សែន នៅតែបន្តប្រៀបធៀបស្ថានការណ៍បច្ចុប្បន្នណាមួយទៅនឹងលេខសូន្យនៃរបបខ្មែរក្រហមនោះ វាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនយោបាយអ្វីខ្លះរបស់លោក...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤៖
១. អាជ្ញាធរខ្មែរ និងចិនបានជួយសង្គ្រោះក្មេងស្រីខ្មែរម្នាក់ចេញពីកន្លែងឃុំខ្លួននៅប្រទេសចិន
២. តុលាការខេត្តព្រះវិហារដោះលែងពលរដ្ឋដែលមានទំនាស់ដីធ្លី២នាក់ និងបន្តសាកសួរ២៩នាក់
៣. អ្នកទោសនយោបាយបក្សភ្លើងទៀនខេត្តពោធិ៍សាត់ពីរនាក់ ត្រូវបានដោះលែងក្រោយអនុវត្តទោសគ្រប់ចំនួន២ឆ្នាំ
៤. សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តកែបចាត់វិធានការច្បាប់លើអ្នករំលោភយកឆ្នេរសមុទ្រ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត! -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្រ ទី១០ ខែមីនា ឆ្នាំ២០២៤
១. ក្រោយការបង្ក្រាបយ៉ាងហិង្សា និងដុតផ្ទះសម្បែងពលរដ្ឋក្នុងរឿងជម្លោះដីធ្លី អាជ្ញាធរខេត្តព្រះវិហារបញ្ជូនអ្នកភូមិជាង៣០នាក់ទៅតុលាការ និងដោះលែងមួយចំនួន
២. កម្មកររោងចក្រ វ៉ាយ អេន ដាប់បែលយូ (Y&W GARMENT) ទទូចដល់ក្រសួងការងារឱ្យពន្លឿនការដោះស្រាយវិវាទការងារ
៣. ប្រពន្ធអ្នករិះគន់រដ្ឋាភិបាល លោក នី ណាក់ ស្នើមន្ត្រីពន្ធនាគារត្រពាំងផ្លុង ឱ្យពេទ្យអង្គការលីកាដូចូលពិនិត្យសុខភាពប្ដី
៤. ប៉ូលិសរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សជិត ៩០នាក់ពាក់ព័ន្ធករណីគ្រឿងញៀន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤
១. សមត្ថកិច្ចខេត្តព្រះវិហារ បញ្ជូនពលរដ្ឋ២៨នាក់ ទៅតុលាការក្រោយបង្ក្រាបហិង្សា
២. កម្មកររោងចក្រ (Y&W) តវ៉ាឲ្យក្រសួងការងារជួយអន្តរាគមន៍រឿងរោងចក្របិទទ្វារមិនបើកប្រាក់ខែ
៣.ក្រសួងមហាផ្ទៃបណ្ដេញប៉ូលិសចេញពីក្របខណ្ឌជិតពីររយនាក់ ក្នុងរយៈពេល៦ខែ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន
៤. សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅ (Philadelphia) ប្រារព្ធទិវាសិទ្ធិនាទីអន្តរជាតិ ៨មីនា ដើម្បីរំលឹកដល់ការលះបង់របស់ស្ត្រីខ្មែរក្រោម...រួមនឹងព័ត៌មានមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០២៤
១. គណបក្សប្រឆាំងបារម្ភពីការធ្លាក់ចុះសេរីភាពនៃការបញ្ចេញមតិបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល
២. ប្រតិកម្មរបស់តំណាងរាស្ត្រអូស្ត្រាលីលោក តាក់ ម៉េងហ៊ាង ជុំវិញរឿងបក្ខពួកលោក ហ៊ុន ម៉ាណែត ស្នើឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលី ព្រមានលោករឿងដឹកនាំពលរដ្ឋធ្វើបាតុកម្ម
៣.សមត្ថកិច្ចខេត្តព្រះវិហារបន្តឃុំខ្លួននិងចាប់ពលរដ្ឋកើនឡើងដល់៤០នាក់ក្រោយការបង្ក្រាបដោយហិង្សា
៤.ក្នុងនាទីអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីថា តើគណបក្សប្រឆាំងរៀនសូត្របាននូវមេរៀនអ្វីខ្លះពីការបោះឆ្នោតព្រឹទ្ធសភាសម្រាប់យកមករៀបចំយុទ្ធសាស្ត្រក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រុង នៅពេលមុខនេះ ...រួមនឹងព័ត៌មានមួយចំនួនទៀត។ - Visa fler