Avsnitt
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
១. លោក ហ៊ុន សែន គ្រោងប្រមូលលុយពីឧកញ៉ាជីកព្រែកហ្វូណន
២.ពលកររងការបង្ខាំងនៅប្រទេសអារ៉ាប់ខ្លះឈឺងើបលែងរួចដោយសារអត់អាហារ
៣.អ្នកសារព័ត៌មានស្នើឱ្យអាជ្ញាធរបញ្ឈប់ការលាបពណ៌អ្នកសារព័ត៌មានឯករាជ្យ
៤.យុវជនខ្មែរក្រោមចេញមុខទាមទារសិទ្ធិជនជាតិដើមក្នុងវេទិកា UN . រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
១.លោក ហ៊ុន ម៉ាណែត ចោទ លោក សម រង្សីថា អសមត្ថភាពមើលមិនឃើញពីប្រយោជន៍របស់ព្រែកជីកហ្វូណន
២.សង្គមស៊ីវិលនិងសកម្មជនព្រៃឈើបន្តទាមទារយុត្តិធម៌ក្នុងខួប១២ឆ្នាំនៃឃាតកម្មរបស់លោក ឈុត វុទ្ធី
៣.សាលាឧទ្ធរណ៍តម្កល់សំណុំរឿងផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង លោក វឿង សំណាង ដាក់គុក៦ឆ្នាំ
៤.វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងមានលោក សម រង្ស៊ី មកពិភាក្សាជុំវិញពីប្រភពលុយដែលលោក ហ៊ុន សែន យកមកទិញមនុស្សឲ្យបិទមាត់... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
Saknas det avsnitt?
-
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
១. ពលរដ្ឋ ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើ លោក ហ៊ុន សែន ករណីផ្តល់លុយឱ្យតារាចម្រៀងចំនួន ៣០ម៉ឺនដុល្លារ
២. ប្រធានគណបក្សភ្លើងទៀន ប្រាប់តុលាការថាលទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះក្នុងអាណត្តិលោក ហ៊ុន ម៉ាណែត
៣. ក្រុមមន្ត្រី និងអ្នកជំនួញធំៗ សម្រុកចូលលុយរាប់លានដុល្លារជួយកាកបាទក្រហមរបស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន
៤. ចៅក្រម សម្រេចពន្យារពេលសវនាការលោក កឹម សុខា ដោយសារដាច់ភ្លើង ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤៖
១. ខ្មែរក្រោមធ្វើបាតុកម្មទាមទារឱ្យវៀតណាមដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំ
២. សកម្មជនបរិស្ថានអំពាវនាវឲ្យរដ្ឋាភិបាលបន្តស៊ើបអង្កេតករណីឃាតកម្មលើលោក ឈុត វុទ្ធី ក្នុងខួបលើកទី១២ឆ្នាំ
៣. អាជ្ញាធរខណ្ឌព្រែកព្នៅសាងសង់របងរំលោភចូលដីប្រជាជននៅតំបន់បឹងតាមោក
៤. នៅរាត្រីនេះយើងនឹងមានលោក មាន ឫទ្ធិ មកពិភាក្សាជុំវិញផលប៉ះពាល់ជាអវិជ្ជមានទៅលើបរិស្ថាននិងសុខភាពបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤
១. ក្រសួងការបរទេសអាមេរិកថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាក្រក់ដដែល
២. មន្ត្រីបក្សកម្លាំងជាតិ លោក គា វិសាល ធ្លាក់ខ្លួនឈឺដោយសារជំងឺគាំងបេះដូងក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)
៣. លោក ហ៊ុន សែន ស្នើឡាវគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាជុំវិញសេចក្តីអំពាវនាវរបស់លោក គឹម សុខ ចង់ឃើញលោក ហ៊ុន សែន ផ្តួចផ្តើមការផ្សះផ្សាជាតិដើម្បីសាងស្នាដៃទុកក្នុងប្រវត្តិសាស្ត្រ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤៖
១. បក្សកម្លាំងជាតិ ធ្វើបាតុកម្ម៣ថ្ងៃទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងស្តារប្រជាធិបតេយ្យ
២. ពលរដ្ឋ និងសង្គមស៊ីវិល រៃអង្គាសប្រាក់ជួយដល់គ្រួសារលោក កើត សារ៉ាយ ដែលកំពុងជាប់ពន្ធនាគារ
៣. ប្រធានបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ស្នើសាលាឧទ្ធរណ៍បាត់ដំបង លើកពេលសវនាការ
៤. អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំឱ្យពលរដ្ឋប្រយ័ត្នគ្រាប់មីន បន្ទាប់ពីពលរដ្ឋ៤នាក់ជាន់មីនស្លាប់ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៖
១. រដ្ឋាភិបាលកម្ពុជា ច្រានចោលសេចក្ដីថ្លែងការណ៍អង្គការសហប្រជាជាតិស្តីពីការយាយីលើអ្នកការពារសិទ្ធិមនុស្ស
២. យុវជន អំពាវនាវដល់ពលរដ្ឋខ្មែរនាំគ្នាចូលរួមតវ៉ាឱ្យវៀតណាមដោះលែងខ្មែរក្រោម
៣. បក្សកម្លាំងជាតិ ត្រៀមធ្វើបាតុកម្មរយៈពេលបីថ្ងៃ ទាមទាររដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការ
៤. ក្រុមអតិថិជនទិញផ្ទះបុរី ឡេង ណាវ៉ាត្រា ថា ពួកគេមិនទទួលយកការដោះដូរដីពីក្រុមហ៊ុនឡើយ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សៅរិ៍ ទី ២០ ខែ មេសា ឆ្នាំ២០២៤
១/ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅពីក្រោយ ក្រុមហ៊ុន CIC
២/ មន្រ្តីគណបក្ស ឆន្ទៈខ្មែរ ជំរុញរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយក្នុងជំនួបជាមួយលោក ហ៊ុន សែន
៣/ មន្ត្រីបក្សប្រឆាំងរិះគន់ លោក ហ៊ុន សែន តែងតាំងឧក្រិដ្ឋជនចិនជាទីប្រឹក្សា
៤/ អតិថិជនបុរីពិភពថ្មីមួយចំនួន ថាពួកគាត់មិនទាន់ទទួលបានដំណោះស្រាយសមរម្យនៅឡើយទេ... និងព័ត៌មានសំខាន់ៗមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត ណែនាំឱ្យកងកម្លាំងទប់ស្កាត់ការប៉ុនប៉ងបង្កើត បដិវត្តន៍ពណ៌នៅកម្ពុជា
២. មេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ទទួលពាន់រង្វាន់អន្តរជាតិ ពីរដ្ឋាភិបាលស៊ុយអែដ
៣. អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ ៥នាក់ទៅតុលាការរឿងផលិតគ្រឿងញៀន
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅយប់នេះ នឹងជជែកអំពីភាពចម្រូងចម្រាសនៃគម្រោងសាងសង់ព្រែកជីកហ្វូណន... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤៖
១. កម្ពុជាបាត់បង់ព្រៃឈើជាង១សែនហិកតារ ក្នុងឆ្នាំ២០២៣ ដោយសារអំពើពុករលួយ
២. អ្នកវិភាគថា លោក ហ៊ុន សែន កំពុងប្រើល្បិចកម្ទេចអ្នកប្រជាធិបតេយ្យ តាមរយៈការអំពាវនាវឱ្យមន្ត្រីបក្សប្រឆាំងផ្ដាច់ខ្លួនចេញលោក សម រង្ស៊ី
៣.គណបក្សកម្លាំងជាតិ គ្រោងដឹកនាំសកម្មជន ប្រមាណ១រយនាក់ តវ៉ាទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ
៤. ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្នើឱ្យតុលាការ ពន្លឿនការដោះស្រាយ.. រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤៖
១. គណបក្សប្រឆាំងជំរុញឱ្យមានការផ្សះផ្សាជាតិក្នុងខួប៤៩ឆ្នាំនៃថ្ងៃ១៧មេសា
២. តុលាការខេត្តព្រះវិហារ ដោះលែងពលរដ្ឋ២៨នាក់ ក្រោយការបង្ក្រាបហិង្សារបស់សមត្ថកិច្ច
៣. អ្នកឃ្លាំមើលបារម្ភថាកម្ពុជាសុំកម្ចីពីចិនបន្ថែមទៀតនៅពេលរដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជានៅសប្តាហ៍នេះ
៤. សេចក្ដីរាយការណ៍អំពីវិនាសកម្មនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហមដែលយកគំរូតាមបដិវត្តន៍ចិន... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤
១. អ្នកឆ្លងកាត់របបខ្មែរក្រហមបន្តរំឭកព្រឹត្តិការណ៍ ១៧មេសា និងជំរុញឱ្យអ្នកកាន់អំណាចឈប់ធ្វើបាបពលរដ្ឋស្លូតត្រង់
២. អង្គការអន្តរជាតិការពារបរិស្ថាន អំពាវនាវឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គម លោក កើត សារ៉ាយ
៣. ពលរដ្ឋរងគ្រោះដោយសារការវិនិយោគ និងទិញបុរី គ្រោងបន្តតវ៉ាក្រោយចូលឆ្នាំថ្មី
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងមានលោក សម រង្ស៊ី ចូលរួមពិភាក្សាជុំវិញបញ្ហា និងទំនុកចិត្តទាក់ទងនឹងការវិនិយោគនៅកម្ពុជា ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤៖
១. មន្ត្រីរដ្ឋាភិបាលថា កម្ពុជាគ្មានការចាំបាច់ត្រូវបំភ្លឺគ្រប់រឿងដល់វៀតណាមអំពីគម្រោងព្រែកជីកហ្វូណនទេ
២. ក្រុមគ្រួសារថា អ្នកជាប់ឃុំមិនអាចទ្រាំទ្របាននឹងកម្ដៅឡើងខ្លាំងក្នុងពន្ធនាគារ
៣. កម្ពុជា បញ្ជូនជនសង្ស័យចិន១៣០នាក់ទៅប្រទេសចិនវិញពាក់ព័ន្ធនឹងការឆបោកអនឡាញ
៤. ពលករ និងជនភៀសខ្លួន នាំគ្នាធ្វើពិធីបុណ្យចូលឆ្នាំនៅប្រទេសថៃ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលសម្បត្តិជាតិថា សម្ព័ន្ធមេត្រីភាពរវាងក្រុមហ៊ុន និងអង្គភាពកងទ័ព ធ្វើឱ្យខាតបង់ប្រយោជន៍ជាតិ
២. អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ នឹងធ្វើយុទ្ធនាការទាមទារយុត្តិធម៌សង្គម
៣. មនុស្សយ៉ាងហោចណាស់ ២១នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
៤. អាជីវករមួយចំនួន ត្អូញត្អែរពីការលក់មិនដាច់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤
១. គ្រួសារលោក ហ៊ុន សែន រាំច្រៀងសប្បាយចូលឆ្នាំថ្មី នៅលើគំនរទុក្ខពលរដ្ឋ
២. កូដករណាហ្គាវើលដ៍ប្រមូលផ្តុំបង្ហាញពីការរំលោភសិទ្ធិការងាររបស់ថៅកែនៅថ្ងៃចូលឆ្នាំ
៣.ក្រុមយុវជនទាមទាររកយុត្តិធម៌ជូនលោក កើត សារ៉ាយ ពេលចូលឆ្នាំថ្មី
៤.តើពិធីបុណ្យចូលឆ្នាំនៅកម្ពុជាមានលក្ខណៈប្លែកពីពិធីបុណ្យនៅកម្ពុជាអ្វីខ្លះដែរ? .. រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤
១. គណបក្សប្រឆាំងស្នើរដ្ឋាភិបាលបញ្ចប់ជម្លោះនយោបាយ និងដោះលែងអ្នកទោសមនសិការពេលចូលឆ្នាំថ្មី
២. ពលរដ្ឋចាកចេញពីភ្នំពេញទៅស្រុកកំណើតក្នុងរដូវបុណ្យចូលឆ្នាំទាំងមិនសប្បាយចិត្តដោយសារតែវិបត្តិសេដ្ឋកិច្ច
៣.ពលរដ្ឋត្អូញត្អែរតម្លៃទំនិញនិងសាំងឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពីថាតើអ្វីខ្លះដែលជាវិបត្តិបន្សល់ពីឆ្នាំចាស់?និងតើរដ្ឋាភិបាលថ្មី អាច
ដោះស្រាយវិបត្តិទាំងនោះដោយរបៀបណាក្នុងឆ្នាំថ្មី? .. រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត ថ្លែងការពារគម្រោងព្រែកជីកហ្វូណនតេជោក្រោយវៀតណាម រិះគន់
២. ពលរដ្ឋរងគ្រោះស្នើឱ្យ លោក ហ៊ុន ម៉ាណែត ដោះស្រាយឧបទ្រពចង្រៃនៅឆ្នាំចាស់
៣. ប្រវត្តិនៃទំនៀមរាប់ឆ្នាំសត្វទាំង១២របស់ខ្មែរ
៤. នៅរាត្រីនេះយើងនឹងមានលោក មាន ឫទ្ធិ មកជជែកអំពីថា តើកម្ពុជាអាចជម្នះសាងសង់ព្រែកជីកហ្វូណនតេជោបានដែរឬទេ? ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤៖
១. យុវជនកោរសក់ដើម្បីគោរពវីរភាពលោក កើត សារ៉ាយ
២. គ្រួសារមន្ត្រីបក្សភ្លើងទៀន ស្នើឱ្យដោះលែងសមាជិកគ្រួសារពួកគេមកវិញ
៣. កម្មកររោងចក្រមួយចំនួន ខ្វះថវិកាទៅលេងស្រុកកំណើតពេលចូលឆ្នាំ
៤. នៅក្នុងការផ្សាយនារាត្រីនេះដែរ យើងនឹងមានការបកស្រាយអំពីការប្រើពាក្យសង្ក្រាន្តដែលកំពុងតែពេញនិយម ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤៖
១. លោក ហ៊ុន សែន បដិសេធការចោទប្រកាន់របស់អ្នកជំនាញវៀតណាមដែលថា ព្រែកជីកហ្វូណនសម្រាប់សម្រួលវត្តមានយោធាចិន
២. ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន ស្នើជួបជាមួយមេដឹកនាំរដ្ឋប្រហារភូមា លោក មីន អ៊ុងឡាំង
៣. ក្នុងរឿងជម្លោះផ្ទះល្វែង សមត្ថកិច្ចបានបញ្ជូនខ្លួនអតិថិជនបុរីពិភពថ្មី១រូបទៅតុលាការ
៤. ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីទេវតាឆ្នាំថ្មីចេះប្តូរវេនគ្នា តែអ្នកដឹកនាំខ្មែរមិនចេះប្តូរវេន ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ -
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤៖
១. MRC អះអាងថា ទឹកទន្លេមេគង្គមិនត្រូវបានប៉ះពាល់ដោយការហូរទឹកអាស៊ីត៣០តោនពីប្រទេសឡាវទេ
២. ម្តាយលោក កើត សារ៉ាយ ស្លុតចិត្តរឿងតុលាការសម្រេចឃុំខ្លួនកូន ខណៈអ្នកលេងហ្វេសប៊ុកថ្កោលទោសការឃុំខ្លួនលោក
៣. អាជ្ញាធរក្រុងភ្នំពេញ មិនឱ្យបក្សកម្លាំងជាតិប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ
៤. បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បន្តរកឃើញបទល្មើសព្រៃឈើ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ - Visa fler