Avsnitt
-
១) អ្នកវិភាគ៖ ចិនអាចដកការពាក់ព័ន្ធនឹងតំបន់កងទ័ពសមុទ្ររាម លុះត្រាតែសហរដ្ឋអាមេរិក ដកថយពីនយោបាយផ្ដល់ជំនួយយោធាដល់វៀតណាម។
២) លីកាដូ អំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យឈប់អនុវត្តការចាប់ឃុំខ្លួនដែលមិនចាំបាច់ ទៅលើកុមារ និងអនីតិជននៅក្នុងពន្ធធនាគា។
៣) អ្នកច្បាប់៖ នយោបាយរបស់លោក កឹម សុខា គឺ លុបបំបាត់ភាពល្ងង់ខ្លៅ ភាពភ័យខ្លាច និងភាពអត់ឃ្លាន ចេញពីទឹកដីខ្មែរ។
៤) ក្រសួងសេដ្ឋកិច្ច ប្រកាសលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់គម្រោងវិនិយោគមួយចំនួននៅកម្ពុជា។
៥) លោកហ្សេឡេនស្គីហែកសំបកក្នុងចិនថាជាប្រទេសវិទ្ធង្សនាធ្វើចលនារាំងខ្ទប់ដំណើរសន្តិភាពសម្រាប់អ៊ុយក្រែន។
-
១) ក្រុមអ្នកឃ្លាំមើល៖ វត្តមានលោក ម៉ានី ប៉ាគីអាវ នៅកម្ពុជាក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនបៀរជាសញ្ញានៃការលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរប្រើគ្រឿងស្រវឹងកាន់តែខ្លាំង។
២) លោក ហ៊ុន សែន៖ លោកអាត់ ធន់ គ្រាន់តែធ្វើប្រឆាំងនឹងរដ្ឋាភិបាលដើម្បីទទូលបានលុយពីបរទេសប៉ុណ្ណោះ។
៣) តុលាការកំពូល សម្រេចតំកល់ សាលក្រមផ្តន្ទាទោសរបស់សាលាឧទ្ធហរណ៍ លើសំណុរឿង លោក ថាច់ សេដ្ឋា ទុកជាបានការដដែល។
៤) សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី២ ស្តីអំពីផលខាត និងផលចំណេញ ពីព្រែកជីកហ៊្វូណន។
៥) ទូតអង់គ្លេសស្នើឲ្យលោកហ៊ុន សែនបើកលំហ សេរីភាព នៃការបញ្ចេញមតិ និងលំហប្រជាធិបតេយ្យនៅកម្ពុជា។
៦) ក្រុងប៉េកាំងទំនងមិនចូលរួមសន្និសីទពិភពលោកស្ដីពីសន្តិភាពនៅអ៊ុយក្រែនក្រោមហេតុផលថាខ្លួនអព្យាក្រឹត្យ។
-
Saknas det avsnitt?
-
១. នាយករដ្ឋមន្រ្តីថ្មីតត្រកូល រំឭកប្រវត្តិសាស្រ្តបញ្ចេញបញ្ចូល បញ្ចៀសធាតុពិត
២. នាយករដ្ឋមន្រ្តីថ្មី អះអាងថា ព្រែកជីក ហ៊្វូណន នឹងចាប់ផ្តើមជីកក្នុងខែសីហា ឆ្នាំនេះ
៣. ថ្នល់ទំនើបខ្សែក្រវាត់ក្រុងភ្នំពេញទី៣ ដាក់ឈ្មោះប្រធានាធិបតីចិន
៤. អង្គការ ការពារសិទ្ធិមនុស្សថា ទឹកដីថៃលែងជាទីសុវត្ថិភាពសម្រាប់ជនភៀសខ្លួននយោបាយ
៥. រាជាណាចក្រ ថៃ អាចជួបចលាចលជាថ្មី បន្ទាប់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ិន ឈិនណាវ៉ាត្រ ត្រូវជាប់
ចោទរឿងប្រមាថព្រះមហាក្សត្រ
-
១) សាលាដំបូងខេត្តកំពង់ស្ពឺ នឹងប្រកាស សាលក្រមលើសំណុំរឿងប្រធានសហជីព រោងចក្រ វីង ស្តារស៊ូ លោក ជា ចាន់ នៅចុងខែក្រោយ។
២) ក្រសួងយុត្តិធម៌សិក្សាថាតើត្រូវបង្កើតច្បាប់ថ្មីឬធ្វើវិសោធនកម្មលើច្បាប់ចាស់ចំពោះជនទាំងឡាយណាដែលហ៊ាននិយាយថា កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។
៣) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន ចាត់ទុកកម្ពុជា ជាមិត្តដែកថែបដែលអាចទុកចិត្តបាន។
៤) សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃទី៥ ខែមិថុនា។
៥) បារាំង អាល្លឺម៉ង់និងស៊ុយអែតសម្រេចបើកសិទ្ធិឱ្យ អ៊ុយក្រែនវាយប្រហារលើគោលដៅទ័ពរុស្ស៊ីនៅក្នុងទឹកដីរុស្ស៊ី។
-
១. សមយុទ្ធ នាគមាស រវាងកងទ័ពខ្មែរ និង កងទ័ពចិន ចប់ទាំងដីគោក ចប់ទាំងសមុទ្រ
២. ក្រុមអ្នកឯកទេសប្រជុំ ជជែកគ្នាលើ គម្រោងផែនការ ជីកព្រែក ហ៊្វូណន ចង់ជីកឲ្យឆាប់
៣. អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនក្មេងទំនើង ឬ ក្មេងពាលនៅតាមខេត្ត
៤. រាជរដ្ឋាភិបាល កំណត់ថ្ងៃទី៣ ខែមិថុនា គឺថ្ងៃចន្ទ ១២រោច ខែពិសាខ ជាថ្ងៃកាន់ទុក្ខសម្តេចសង្ឃរាជ
៥. រ៉ុកកែតផ្ទុកផ្កាយរណបស៊ើបការណ៍កូរ៉េខាងជើង មិនហោះទៅលំហអាកាស ធ្លាក់ចុះដីវិញ
-
១-ការបោះឆ្នោតអសកលបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ បានបញ្ចប់ ហើយបក្សតូចៗប្ដេជ្ញាតស៊ូបោះឆ្នោតរហូត
២-តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជម្រះក្ដីសកម្មជនបរិស្ថាន ១០នាក់
៣-អតីតនាយករដ្ឋមន្ត្រីអរគុណចិន ជំនួននាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល
៤-អ្នកដឹកនាំដែលវៀតណាម លើកបន្តុបធ្លាប់អះអាងថា សន្ធិសញ្ញាខុសច្បាប់ចាត់ទុកជាមោឃៈក្រោយសន្ធិសញ្ញាទីក្រុងប៉ារីស ដោយមិនប្រកាសជាផ្លូវការ
៥-ប្រធានាធិបតីអ៊ុយក្រែន សុំឲ្យមេដឹកនាំអាមេរិក និងចិន ចូលរួមប្រជុំវេទិកាសន្តិភាពសម្រាប់អ៊ុយក្រែន
-
១) ពលរដ្ឋតាមបណ្តាខេត្ត ថា បញ្ហាក្មេងទំនើង កើតឡើងដោយសារអាជ្ញាធរមូលដ្ឋានមិនបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់។
២) ក្រុមអ្នកវិភាគ៖ ការកាត់ទោសលោក កឹម សុខា ហាក់បង្ហាញថារដ្ឋាភិបាលបំផ្លាញនីតរដ្ឋនិង ប្រជាធិបតេយ្យរបស់កម្ពុជា។
៣) អង្គការក្រៅរដ្ឋាភិបាល ចាត់ទុការ ចាប់ខ្លួន លោក កើត សារ៉ាយជាការគំរាមដល់យុវជនលែងហ៊ានចូលរួមក្នុងកិច្ចការសង្គម។
៤) សេចក្តីរាយការណ៍ស៊ីជម្រៅ ស្តីអំពីផលខាត និងផលចំណេញ ពីព្រែកជីកហ៊្វូណន។
៥) រុស្ស៊ីចាប់ផ្ដើមគំរាមណាតូ និងក្រុមបស្ចឹមប្រទេសជាផ្លូវការដោយធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរតាក់ទិក។
-
១) តំណាងរាស្ត្របក្សប្រឆាំងថាអ្នកដែលប្រើមធ្យោបាយដណ្តើមអំណាចមិនប្រជាធិបតេយ្យគឺមានតែ លោក ហ៊ុន សែន ម្នាក់គត់។
២) លោក ហ៊ុន ម៉ាណែត ចោទ ប្រធានគណបក្សកម្លាំងជាតិថា ផ្សាយបំភ្លៃពីកម្មវិធីជាតិជំនួយសង្គម និងការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
៣) សេចក្តីរាយការណ៍ស៊ីជម្រៅ ស្តីអំពីផលខាត និងផលចំណេញ ពីព្រែកជីកហ៊្វូណន។
៤) លោក ហ៊ុន ម៉ាណែត ព្រមានថា រដ្ឋបរទេសគួរតែណែនាំអ្នកប្រព្រឹត្តល្មើសច្បាប់ឱ្យឈប់ធ្វើខុស ជាជាងដាក់សម្ពាធលើ រដ្ឋាភិបាលរបស់លោក។
៥) ប្រមុខការពារជាតិអង់គ្លេស ចោទចិនជាចំហចំពោះការបញ្ជូន អាវុធទៅឱ្យរុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។
-
១. គម្រោងព្រែកជីក ហ៊្វូណន អស់ពីការរិះគន់ទាំងខ្មែរ ទាំងយៀកណាម ដល់ការបង្ខំឲ្យគាំទ្រ
២. បរិនាយក ហ៊ុន សែន ប្រកាសថា នឹងមិនចរចាជាមួយក្រុមខ្មែរប្រឆាំងឡើយ
៣. បរិនាយក ហ៊ុន សែន បញ្ជាឲ្យមានច្បាប់ ហាមមិនឲ្យខ្មែរនិយាយថា គ្មានអំពើប្រល័យពូជសាសន៍
៤. ក្នុងរបបឯកបក្ស គ.ជ.ប អះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតមូលដ្ឋាន ប្រព្រឹត្តិទៅរលូន
៥. ប្រទេសយៀកណាម មានប្រធានាធិបតីថ្មី
-
១. ក្រុមហ៊ុនផលិតកម្មចិនបង្ហូរសារធាតុគីមីពីរោងចក្រ ចូលទឹកស្ទឹងតាមខេត្តមួយចំនួន
២. មន្ទីរបរិស្ថានខេត្ត បដិសេធការអះអាងថា ក្រុមហ៊ុនចិនបង្ហូរជាតិពុលក្នុងស្ទឹងសង្កែ
៣. អ្នកនយោបាយជំទាស់ថា ផែសមុទ្រ រាម និង ព្រែកជីក ហ៊្វូណន ជាយុទ្ធសាស្រ្តវាតទីនិយមចិន
៤. អ្នកវិភាគថា ចម្លើយតបនឹងសារជេរប្រមាថជាភាសាយៀកណាមលើលោក ហ៊ុន សែន គឺត្រឹមត្រូវ
៥. ចិនដីគោក គម្រាមកោះតៃវ៉ាន់ ក្នុងឱកាសបើកពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មី
-
១) លោកហ៊ុន ម៉ាណែតបានទទួលកាដូជាដីទំហំ៤០០ហិកតាពីលោកហេង សួរនៅក្នុងខេត្តបន្ទាយមានជ័យ។
២) លោក ហ៊ុន សែន បដិសេធដាច់អហង្ការ ថាការសាសង់ ព្រែកជីកហ្វូណន មិនជាប់ពាក់ព័ន្ធ ជាមួយ នឹងគម្រោងរបស់រដ្ឋាភិបាលចិនទេ។
៣) រដ្ឋាភិបាលថៃ រងការរិះគន់ពីការប្រើផ្សារជួញដូរជនភៀសខ្លួន ជាមួយរដ្ឋាភិបាលនៃប្រទេសក្បែរខាងខ្លួន។
៤) សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជានិងចិនចាប់ផ្តើមជាផ្លូវការ ដោយស្ថិតនៅក្រោមក្រសែភ្នែកអាមេរិក និងអ្នកតាមដានសង្គម។
៥) ព្រឹត្តិការណ៍សំខាន់ទាក់ទងនឹងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
-
១) លោក ហ៊ុន ម៉ាណែត ចាត់ទុក ក្រុមហ៊ុន ប្រីលាន ស៊ីធីវើលដ៍ របស់អ្នកស្រី ឡេង ចាន់ណា ជាក្រុមហ៊ុនបោកប្រាស់តាមរូបមន្ត Ponzi Scheme។
២) អង្គការក្រៅរដ្ឋាភិបាលថា សហគមន៍ក្រីក្រចំនួន១១ ក្នុងរាជធានីភ្នំពេញ កំពុងជួបបញ្ហា សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានធ្ងន់ធ្ងរ។
៣) អ្នកវិភាគ៖ ការតែងតាំងកូនស្រី លោក នេត សាវឿន ជាទីប្រឹក្សាផ្ទាល់ លោក ហ៊ុន ម៉ាណែត គឺដើម្បីពង្រឹងអំណាច គ្រួសារហ៊ុន។
៤) មន្ត្រីរដ្ឋាភិបាលទម្លាយថា ប្រពន្ធដើម និងប្រពន្ធចុងលោក ហេង សួរ កាក់កបក្នុងមុខរបរនាំពលករទៅបរទេសដោយសារមានប្តីជាខ្នងបង្អែក។
៥) មុនទៅចិនលោកពូទីនគាំទ្រសំណើសន្តិភាពរបស់ចិនសំដៅបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
-
១) ថ្ងៃទី១៤ ខែឧសភា ជាថ្ងៃគម្រប់ខួប ៧១ យាងចូល ៧២ ព្រះវស្សារបស់ព្រះមហាក្សត្រខ្មែរ។
២) អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៖ សមយុទ្ធនាគមាស រវាងកម្ពុជា-ចិន មិនគំរាមកំហែងប្រទេសណាឡើយ។
៣) ប្រធានគណបក្សកម្លាំងជាតិ ត្រូវរងនូវការចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២ករណី។
៤) អ្នកឃ្លាំមើល ជម្រុញឱ្យ ក្រុមប្រឆាំងរក្សាគោលការដើមរបស់គណបក្សសង្គ្រោះជាតិ។
៥) ចិនបង្កើនការគំរាមកំហែងខ្លាំងទៅលើតៃវ៉ាន់ ខណៈប្រធានាធិបតីដែនកោះនេះជិតចូលកាន់តំណែង។
-
១) សង្គមស៊ីវិលថាដំណោះស្រាយជុំវិញវិវាទក្រុមហ៊ុនណាហ្កាវើលដ៍គ្មានជម្រើសណាផ្សេងក្រៅពីធ្វើកូដកម្មដោយសន្តិវិធីឡើយ។
២) ក្រុមអ្នកវិភាគ៖ លោក ហ៊ុន សែន គ្រោងកម្ចេចកម្លាំងប្រឆាំងជាលើកចុងក្រោយនៅមុនការបោះឆ្នោតអាណត្តិក្រោយ។
៣) មេដឹកនាំបណ្ដាញរកស៊ីកាប់ឈើខុសច្បាប់ ឧកញ៉ា ទ្រី ភាព ត្រូវបានផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា»។
៤) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
៥) វិភាគ៖តើប៉ាឡេស្ទីនអាចកា្លយសមាជិកពេញសិទ្ធនៃអង្គការសហប្រជាជាតិបានដែរឬទេ?
-
១) អភិបាលខេត្តភាគឦសាន លោក ញ៉ែម សំអឿនរងនូវការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ យ៉ាងអនាធិបតេយ្យ។
២) នាវាចម្បាំងរបស់ចិន នឹងវិលត្រឡប់ទៅប្រទេសចិនវិញ ក្រោយបញ្ចប់សមយុទ្ធនាគមាស។
៣) សាលាក្រុងឡុងប៊ិច ប្រកាសប្រារព្ធពិធីបុណ្យវិសាខបូជាដើម្បី លើកកម្ពស់វិស័យពុទ្ធសាសនា នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
៤) អ្នកសង្កេតការណ៍និយាយថា ការចាប់ខ្លួនប្រធាន បក្សកម្លាំងជាតិ មិនបញ្ជាក់ពីការលើកកម្ពស់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជានោះទេ។
៥) មន្ត្រីអង្គការលីកាដូចាត់ទុកការចាប់ខ្លួន លោក កើត សារ៉ាយ ជាការគម្រាមកំហែង និងការបំភិតបំភ័យ លើសកម្មជនសង្គម។
៦) រុស្ស៊ីប្រារព្ធខួបជ័យជំនះលើពួកណាហ្ស៊ីអាល្លឺម៉ង់ស្ថិត លើវិថី មិន ច្បាស់លាស់ នៃការធ្វើសង្រ្គាមវាយយកទឹកដីអ៊ុយក្រែន។
-
១. អាជ្ញាធរ នៃរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត ចាប់ខ្លួនប្រធានគណបក្ស កម្លាំងជាតិ ស៊ុន ចន្ធី
២. ជាមួយគ្នានេះ ស្ថានទូតស.រ.អា អំពាវនាវឲ្យរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស
៣. សំណើលោក ហ៊ុន សែន សុំជួបមេបក្សប្រជាធិបតេយ្យភូមា ត្រូវរដ្ឋអំណាចយោធាបដិសេធ
៤. មេបក្សជំទាស់ និយាយថា ព្រែកជីក ហ៊្វូណន អត់ផ្តល់ប្រយោជន៍ឲ្យពលរដ្ឋខ្មែរស្មើប្រយោជន៍ចិន
៥. ហ្វីលីពីន ត្រូវនាំចិនឡើងតុលាការមជ្ឈិត្តិការអន្តរជាតិម្តងទៀត មុនកើតសង្រ្គាមនៅសមុទ្រចិនខាងត្បូង
-
១) ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យ លោក ហ៊ុន សែន ធ្វើជាគំរូ ក្នុងការផ្សះផ្សានយោបាយរបស់កម្ពុជា មុននឹងដោះស្រាយទំនាស់នយោបាយផ្ទៃក្នុងរបស់ភូមា។
២) លោក ព្រាប កុល ទទួលយកការសុំទោសរបស់លោកយ៉ង់ ប៉ាក់ ប៉ុន្តែ មិនលើកលែងទោសតាមផ្លូវច្បាប់។
៣) តើ នំ ឆាខ្វៃ មានប្រភព និងសាវតារដូចម្តេចដែរ?
៤) ឧក្រិដ្ឋជនបរទេសសញ្ជាតិខ្មែរ ដែលអាជ្ញាធរសិង្ហបុរីនិរទេសមកកម្ពុជាជាប់ទោសពីបទ លាងខ្មៅប្រមាណជា១ពាន់លានដុល្លារនោះបានមកដល់កម្ពុជាហើយ។
៥) ក្រសួងការពារជាតិ៖ វត្តមាននាវាកងទ័ពចិននៅមូលដ្ឋាន សមុទ្រ រាម គឺដើម្បីត្រៀមធ្វើសមយុទ្ធនាគមាសនៅពាក់កណ្តាល ខែឧសភា។
៦) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែអាក្រក់ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។
-
១) ក្រុមសង្គមស៊ីវិល សំដែងការចិត្ត លើសាលក្រមតុលាការកំពូល ជុំវិញសំណុំរឿង ថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏។
២) អង្គការតម្លាភាពអូស្ត្រាលីព្រមានថា ច្បាប់ថ្មីរបស់អូស្ត្រាលីនឹងចាត់វិធានការលើប្រភពលុយខ្មៅដែលហូរចូលពីប្រទេសនានា ក្នុងនោះក៏មានកម្ពុជាដែរ។
៣) លោក ហ៊ុន សែន មានផែនការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយសាងសង់ព្រែកជីកហ្វូណន។
៤) លោកហ៊ុន សែន ស្នើសុំជួបសួរសុខទុក្ខលោកស្រី អ៊ុងសាន ស៊ូជី ក្នុងនាមជាសហការីជាមួយគ្នា នៅក្នុងកិច្ចការអាស៊ាន។
៥) មេដឹកនាំអឺរ៉ុបគាបចិនឱ្យប្រើឥទិ្ធពលរបស់ខ្លួនគាបរុស្ស៊ីឱ្យព្រមបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែន។
-
១) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលដោះលែង លោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ។
២) សង្គមស៊ីវិល៖ កម្ពុជា ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដោយសារតែជាប់ចំណាត់ថ្នាក់មិនល្អក្នុងកំណត់ត្រារបស់អង្គការសហប្រជាជាតិ។
៣) លោក សម រង្ស៊ី ព្រមានថា ព្រែកជីកហ្វូណន នឹងក្លាយជាព្រែកកាត់ទឹកដីខ្មែរឱ្យវៀតណាម ដូចព្រែកជីកវិញតេ នាពេលអនាគត។
៤) លោកហ៊ុន ម៉ាណែត ផ្តល់ក្របខណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ។
៥) វៀតណាមរំលឹកការជួយពង្រឹងឯករាជ្យភាពនៃប្រទេសកម្ពុជាខណៈបន្តទាមទារតម្លាភាពនៃគម្រោងព្រែកជីកហ្វូណន។
- Visa fler